សុវត្ថិភាពជាចម្បង
យើងធានាថាអ្នកមានសុវត្ថិភាព និងទទួលបានការគាំទ្រដែលអ្នកត្រូវការ។
Stop Online Harm គឺជាអង្គការមិនរកប្រាក់ចំណេញដែលមានភាពចម្រុះ និងដឹកនាំដោយស្ត្រី ដែលផ្តល់ការគាំទ្រដល់អ្នកដែលរងផលប៉ះពាល់ ដោយគ្រោះថ្នាក់តាមអនឡាញនៅទូទាំងអាស៊ីអាគ្នេយ៍។ ទោះបីជាទីក្រុងតាមព្រំដែន ក្រុមជនជាតិ និងប្រវត្តិជាអន្តោប្រវេសន៍ របស់យើងខុសគ្នាក៏ដោយ យើងរួបរួមគ្នាដោយការប្តេជ្ញាចិត្តរួម ក្នុងការគាំទ្រអ្នកដែលរងគ្រោះពីការវាយប្រហារតាមឌីជីថល។ ព្រោះយើងក៏ធ្លាប់ឆ្លងកាត់បទពិសោធន៍បែបនេះដែរ។ យើងគឺជាអ្នកដែលធ្លាប់រងគ្រោះពីការវាយប្រហារតាមឌីជីថល។ យើងក៏ជាអ្នកជំនាញបច្ចេកវិទ្យា អ្នកសារព័ត៌មាន និងសិល្បករផងដែរ។ ហើយយើងគឺជាសម្ព័ន្ធមិត្តរបស់អ្នក។
អ្នករងគ្រោះអាចទាក់ទងមកយើងដោយការដាក់ពាក្យស្នើសុំជំនួយ។ បន្ទាប់មក ក្រុមការងារឆ្លើយតបតាមខ្សែទូរស័ព្ទជំនួយរបស់យើងនឹងវាយតម្លៃកម្រិតប្រឈម ឬហានិភ័យដោយផ្អែកលើព័ត៌មានដែលបានដាក់ស្នើនោះ។ បន្ទាប់មកទៀត ដោយផ្អែកលើការសម្រេចចិត្តរបស់អ្នកផ្ទាល់ មិនថាតាមរយៈការហៅទូរស័ព្ទ ឬសារនោះទេ យើងនឹងសាកសួរព័ត៌មានលម្អិតបន្ថែម រួចផ្តល់ជាអនុសាសន៍ និងការណែនាំអំពីជំហានបន្ទាប់។ ការសម្រេចចិត្តថាតើត្រូវចាត់វិធានការបែបណានោះ គឺស្ថិតនៅលើរូបអ្នកទាំងស្រុង។ អ្នកជាអ្នកប្រាប់យើងអំពីវិធីដែលអ្នកចង់ដោះស្រាយបញ្ហានេះ ហើយយើងនឹងនៅរង់ចាំគាំទ្រអ្នកនៅគ្រប់ជំហានទាំងអស់។
យើងធានាថាអ្នកមានសុវត្ថិភាព និងទទួលបានការគាំទ្រដែលអ្នកត្រូវការ។
អ្នកជំនាញរបស់យើងវាយតម្លៃករណីរបស់អ្នក និងជួយអ្នកឱ្យយល់អំពីជម្រើសដែលអ្នកមាន។
អ្នកជាអ្នកសម្រេចចិត្តថាតើត្រូវធ្វើអ្វីបន្ទាប់ ហើយយើងនឹងគាំទ្រអ្នកនៅគ្រប់ជំហាន។
ជ្រើសរើសការគាំទ្រដែលអ្នកមានអារម្មណ៍ថាសមស្របសម្រាប់អ្នក។